ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា ការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា AI បន្ថែមគឺដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ក្រៅប្រទេស

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ប្រមាណ ៦០នាក់។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនេះជាកិច្ចការងារសំខាន់សម្រាប់ក្រសួងទេសចរណ៍ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺចាក់ទឹកថ្លា ទៅក្នុងទឹកល្អក់។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តបន្ទាយមានជ័យ លោកជំទាវ កែ សួនសុភី ខេត្តបាត់ដំបង សម្រាប់ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ចំនួន ២៥០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕

ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការ និង លក់ដូរនៅផ្សាររ៉ុងក្លឿ ត្រូវបានអាជ្ញាធរកម្ពុជា និង សៀម សម្របសម្រួលឲ្យចេញមកកម្ពុជាវិញ រាប់ពាន់នាក់ (តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត)..!!

ខេត្តបន្ទាយមានជ័យ : នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ យប់ នេះ អាជ្ញាធរកម្ពុជា និង ថៃ សម្របសម្រួលឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ រាប់ពាន់នាក់ចេញមកកម្ពុជាវិញតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈនៅតាមព្រំដែនកំពុងឡើងកំដៅខ្លាំង ។ក្នុងនោះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នូវចាំទទួលយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏បានធ្វើការអំពាវនាវឲ្យបងប្អូនយើងទាំងអស់ចេញជាបន្ទាន់ ព្រោះពេលវេលានៃការសម្របរសម្រួលបើកនេះមានការកំណត់ ។ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររ៉ុងក្លឿបានឲ្យដឹងថា : ខណៈដែលប្រទេសទាំងពី មានជំលោះនឹងគ្នាដោយសារភាគីថៃ រំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ Read more

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។សម្តេច ថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ Read more

កិច្ចប្រជុំដើម្បីផ្ដល់ទិន្នន័យនិងព័ត៌មានពាក់ព័ន្ធដើម្បីរៀបចំកសាងផែនការ ប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ ..!!

បន្ទាយមានជ័យ៖  លោក លៀម សុដា អភិបាលរងខេត្ត បន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីផ្ដល់ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំកសាងផែនការប្រើប្រាស់ដីថ្នាក់ ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនាពេលនេះដោយមានការចូលរួម លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ និង លោកអភិបាលរងស្រុក/ក្រុង ជាច្រើនអ្នកផងដែរ។_កិច្ចប្រជុំនេះធ្វើឡើងនៅសាលា ប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។(ដោយ :លោក ម៉ែន Read more

ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ត្រូវបានប្រកាសចូលកាន់តំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង.(ថ្មី.).!!

ខេត្តបាត់ដំបង ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាម មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយឯកឧត្តម កែវ សុជាតិ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមវិញ ៕ (ដោយ :លោក អ៊ូ សុវណ្ណឌី )..!!

កិច្ចប្រជុំផ្សព្វផ្សាយ ការងារផែនការ អនុវត្តលេខ (០០៣ ផ ក) ជំហានទី ២ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ..!!

ខេត្តបន្ទាយមានជ័យ : នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និង លោកប្រាក់ ប៉ូលី អភិបាល រងខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងខេត្តបន្ទាយមានជ័យ និង អភិបាលរង ក្រុង ស្រុក  អធិការក្រុងស្រុក ប៉ុស្តិ៍នគរបាលទូទាំងខេត្ត រួមទាំង មន្ទីរអង្គភាព ជាច្រើនទៀត ដែលមានការពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដែលបានអញ្ជើញចូលរួម (កិច្ចប្រជុំ ផ្សព្វផ្សាយការងារផែនការអនុវត្តលេខ ០០៣ ផ ក ជំហានទី Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅជុំរំជនភៀសសឹកក្នុង (វត្តចាន់ស៊ីរតនារាម).!!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្នុងឱកាស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដឹកនាំក្រុមការងារចុះសួសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជំរុំជនភៀសសឹក ក្នុងបរិវេនវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយកានរណ៍ថា ពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាព (ជុំរុំជនភេសសឹក) គឺមកពីភូមិចំនួនពីរ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៩ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣ /០៩ វិច្ឆិកា ២០២៥ ។ ក្រោមអធិបតីភាព ឯកឧត្តម Read more

នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ជួបពិសាអាហារការងារ

(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិសារអាហារ និងពិភាក្សាការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងជាប់គ្នាទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ជំនួបពិសាអាហារ និងពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ បានក្លាយទៅជាប្រពៃណីទៅហើយ ពោលរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានា មេដឹកនាំទាំង៣ តែងជួបពិសាអាហារ និងពិភាក្សាការងារបែបនេះ។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងគ្នាឱ្យកាន់ល្អប្រសើរថែមទៀត៕