ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង លោកមេបញ្ជាការ វរសេនាតូចការពារ ព្រំដែនគោក ទាំង៤ លោកនាយការិយាល័យ ចូលរួមប្រជុំពង្រឹងលើកិច្ចការងារពង្រឹង ការងារព្រំដែន នៅសាលប្រជុំ ខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះ ដឹកនាំប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជា មេបញ្ជាការសមរភូមិខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ៕










