ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ចំនួន ២៥០គ្រួសារ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ៕







