កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននិងឃាត់ខ្លួនមនុស្ស រួមនិងវត្ថុតាង មួយចំនួន ..!!

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋ ស័ក,ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី មានពលរដ្ឋរាយការណ៍ថា : មានក្មេងៗចេញចូលញឹកញាប់ សង្ស័យមានការចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែងស្តិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះ សមត្ថកិច្ចការិយា ល័យប្រឆាំងគ្រឿងញៀន ដោយ អនុវត្តនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តតាមការចង្អុល បង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សឿម Read more

កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនា ការបោសសំអាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា. ( Online Scams ) នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនា ការបោសសំអាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា. ( Online Scams ) នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីសភាព ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានឡើងអានរបាយការណ៍ជូនគណៈអធិបតី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័ មេបញ្ជាការបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យលោក លោកស្រីអភិបាលក្រុងស្រុកទាំង៩ .ក្នុងភូមិសាស្ត្របន្ទាយមានជ័យ លោកមេឃុំចៅសង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្ត ចំនួន ២២៣ នាក់ Read more

កម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿង ចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន និង ឃាត់ខ្លួនមនុស្សប្រុស ស្រី បាន ចំនួន៣នាក់..!!

ខេត្តបន្ទាយមានជ័យ : អនុវត្តន៍ តាមបទបញ្ជា ដ៏ ម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និង ដោយ មានការ បញ្ជា ផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ដេត ស្នងការរង ផែនការងារ នគរបាលប្រឆាំងគ្រឿង ញៀន , បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និង ព្រឹត្តិការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រ និង ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

 ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិព័រណ៍រូបថតនាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបថតប្រមាណ៣០សន្លឹក ដែលយកមកតាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (ទី១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (ទី២) ជំនួយរបស់គុយបា នៅចុងទសវត្សរ៍១៩៧០ និងទសវត្សរ៍១៩៨០ និង (ទី៣) ទស្សនកិច្ចផ្លូវការនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ Read more

សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិត ចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមទាំងពីរអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”  រវាងរដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។

ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឱ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលា ជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ។ កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ព្រមទាំងចៅក្រម Read more

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា។សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជា ប្រធានក្រុមសេនាតេជោសន្តិភាព បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព

ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងឯកឧត្តម ព្រហ្ម ប៊ុនឡុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និង ជាអនុប្រធានក្រុមសេនាតេជោសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាននាំយកទឹកបរិសុទ្ធកម្ពុជា ចំនួន ១ ០០០កេស ជូនដល់វីរកងទ័ព និងវីរនគបាលជាតិ កំពុងឈរជើងនៅជួរមុខប្រចាំនៅទិសខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម កែវ ផុង និងឯកឧត្តម ព្រហ្ម ប៊ុនឡុង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, Read more

ពិធីសម្ពោធអគារតាំងបង្ហាញថ្មី( ត្រាក់ទ័រ ចនឌារ) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ

ពិធីសម្ពោធអគារ តាំងបង្ហាញថ្មី( ត្រាក់ទ័រ ចនឌារ) ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក) និងលោក ឌី ចាន់លាភម៉េង អគ្គនាយកនៃក្រុមហ៊ុន CMG អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារតាំងបង្ហាញថ្មី_ (ត្រាក់ទ័រចនឌារ (កម្មវិធីនេះ ប្រារព្ធធ្វើឡើង នៅ បរិវេណរបស់(ក្រុមហ៊ុនចនឌារ )ជាប់និងផ្លូវជាតិលេខ ៦A ស្ថិតនៅភូភូមិចក សង្កាត់ព្រះ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថារាជរដ្ឋាភិបាលបាននឹងកំពុងខិតខំគ្រប់មធ្យោបាយដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំុំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន, មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរទាំងសុវត្ថិភាព និងបរិស្ថានស្អាត។ នេះ គឺបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី១៤ កុម្ភៈ ២០២៦។