ពិធី ប្រកាសតែងតាំង លោក អនុសេនីយ៍ឯក តិល តៃលីវ ជាមេបញ្ជាការមូលដ្ឋានកងរាជ អាវុធ ហត្ថក្រុងប៉ោយប៉ែត (ថ្មី ) ជំនួស លោកវរសេ នីយ៍ត្រី នួន នីណារ៉ូ ដែលបានទទួលភារកិច្ចថ្មី ជានាយសេនាធិការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក-លោកស្រី នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកងកម្លាំងកងរាជអាវុធហត្ថសរុបចំនួន… កិច្ចប្រជុំប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ Read more

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា។សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យការងារគយ និងរដ្ឋាករ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យការងារគយនិងរដ្ឋាករក្នុងភូមិសាស្រ្តខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ រួមមាន សាខាគយនិងរដ្ឋាករខេត្តព្រៃវែង ការិយាល័យគយនិងរដ្ឋាករម៉ឺនជ័យ ផែស្ងួតក្រុមហ៊ុន សុខា ស៊ីណា រដ្ឋា (អេស.អេស.អ) ឯ.ក ការិយាល័យគយនិងរដ្ឋាករត្រពាំងផ្លុង ស្ថានីយស្គែនខេត្តត្បូងឃ្មុំ និងទីលានផែស្ងួតក្រុមហ៊ុន ហុងឡេងហួរ ដើម្បីពិនិត្យស្ថានភាពបំពេញការងាររបស់មន្រ្តីគយនិងរដ្ឋាករ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញការងារនានារបស់អង្គភាពទាំងនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគយនិងរដ្ឋាករគ្រប់រូប ត្រូវពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបំពេញការងារដោយអនុលោមតាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចៀសវាងការប្រើប្រាស់សិទ្ធិអំណាចដើម្បីផលប្រយោជន៍បុគ្គល និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា។បន្ទាប់ពីបានចុះត្រួតពិនិត្យការងារខាងលើ នាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ Read more

ក្រុងប៉ោយប៉ែត: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តខែបន្ទាប់ ដល់កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានដាក់ចេញបទបញ្ជា ដល់បណ្តាផែននគរបាលជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានល្អ , ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ Read more

ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅបន្តខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងទទួលការងារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥

ស្រុកម៉ាឡៃ : ថ្ងៃព្រហស្បតិ៍ ៨ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដ ស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង ០៨:០០ នាទីព្រឹក នៅបញ្ជាការដ្ឋាន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបើកកិច្ចប្រជុំ៖១-បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅបន្តខែមេសា ឆ្នាំ២០២៦ ។២-ផ្សព្វផ្សាយផែនការប្រយុទ្ធការពារជាតិតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងទទួលការងារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សមាសភាពអញ្ជើញចូលរួមមាន លោក វរសេនីយ៍ឯក មេបញ្ជាការ លោកវរសេនីយ៍ មេបញ្ជាការរង លោក វរសេនីយ៍ អនុសេនីយ៍ នាយ-នាយប៉ុស្តិ៍(ស្ដីទី) Read more

ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណាបានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងដាក់ទិសដៅ ការងារអនុវត្តបន្តរ

ក្រុងប៉ោយប៉ែត : នៅថ្ងៃច័ន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា គ.ស ២០២៦ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយ ករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងដាក់ទិសដៅការងារអនុវត្តបន្ត នៅសាលប្រជុំការិយាល័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរ បាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែន ការងារសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក ដឹកកំលាំងនគរបាលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ នៅ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចង្អុរបង្ហាញ ឲ្យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់មាន លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បាន ដឹកនាំកំលាំង ក្នុងផ្នែក រៀបចំ សណ្តាប់ធ្នាប់ តាមបណ្តោយ ផ្លូវជាតិលេខ៥ ពីរង្វង់ប៉ោយប៉ែត ដល់ភ្លើងស្តុបផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។_នៅព្រឹកថ្ងៃទី២៤/០៣/២០២៦ នេះ ។ (ដោយ សហការី )!! ឲ្យ

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ សម​ វណ្ណ​វីរៈ​  អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងកិច្ចការងារព្រំដែន

ខេត្តបន្ទាយមានជ័យ ​៖ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ ​នៅ​ព្រឹកថ្ងៃ​ទី​ ២៣ ខែ​ មីនា ​ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ ​លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង លោកមេបញ្ជាការ វរសេនាតូចការពារ ព្រំដែនគោក ទាំង៤ លោកនាយការិយាល័យ ចូលរួមប្រជុំពង្រឹងលើកិច្ចការងារពង្រឹង ការងារព្រំដែន នៅសាលប្រជុំ ខ  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះ ដឹកនាំប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ Read more

អភិបាលខេត្តបន្ទាយមានជ័យ  ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន  ៣ភូមិ  នៅ ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្មើនឹង ២ ៥៨១ បណ្ណ ស្ថិតនៅវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា Read more

ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។