បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ស្នងការរង លោកអធិការនគរបាលក្រុងស្រុកទាំង០៩ និងកម្លាំងនគរបាលចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ។រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ០៩ វិច្ឆិកា ១៩៥៣ /០៩ វិច្ឆិកា ២០២៥ ។ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភាព រដ្ឋសភា ប្រធានមន្ទីរ ស្ថាប័ន អង្គភាពាក់ព័ន្ធ ជុំវិញខេត្ត និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ។អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីថ្វាយកម្រងផ្កា និងបាននិមន្តព្រះសង្ឃសូត្រមន្ត ឧទ្ទិសមហាកុសលថ្វាយជូនដល់ព្រះបរមរតនកោដ្ឋ ដើម្បីជាការគោរពដឹងគុណចំពោះព្រះអង្គ ដែលបានបំពេញព្រះរាជកិច្ច និងបានធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យជាតិវិញនៅថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ក្រោយបញ្ជប់កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញអមដំណើរឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ប្រលេងព្រាប បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ផងដែរ ៕




