អបអរសាទរ ការដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា
សូមចូលរួមជាមួយបងប្អូន ប្រជាពលរដ្ឋយើង អបអរសាទរ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេង និងរឹងមាំមួយនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈ និងការបន្តអភិវឌ្ឍប្រទេសជាតិឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកសាងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើន។ ផ្លូវថ្នល់ដ៏ថ្មីសន្លាងនេះ ត្រូវបានកសាងឡើងដោយតម្កល់ផលប្រយោជន៍សាធារណៈជាធំ ជាពិសេសដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋក្នុងការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផល និងទំនិញនានា ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។សូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៧ ដ៏ថ្មីសន្លាងនេះ ប្រកបដោយសុខសុវត្ថិភាព ភាពងាយស្រួល និងអាចបំពេញបានតាមតម្រូវការដឹកជញ្ជូនប្រចាំថ្ងៃ ដើម្បីការរីកចម្រើនជីវភាពរបស់បងប្អូន ព្រមទាំងសង្គមសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦










