ខេត្តបន្ទាយមានជ័យ : នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ យប់ នេះ អាជ្ញាធរកម្ពុជា និង ថៃ សម្របសម្រួលឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ រាប់ពាន់នាក់ចេញមកកម្ពុជាវិញតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈនៅតាមព្រំដែនកំពុងឡើងកំដៅខ្លាំង ។ក្នុងនោះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នូវចាំទទួលយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏បានធ្វើការអំពាវនាវឲ្យបងប្អូនយើងទាំងអស់ចេញជាបន្ទាន់ ព្រោះពេលវេលានៃការសម្របរសម្រួលបើកនេះមានការកំណត់ ។ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររ៉ុងក្លឿបានឲ្យដឹងថា : ខណៈដែលប្រទេសទាំងពី មានជំលោះនឹងគ្នាដោយសារភាគីថៃ រំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានផងនោះ រហូតឡើងកំដៅកាន់តែខ្លាំងឡើងៗ អាជ្ញាធរសៀម បានប្រកាសឲ្យពួកគាត់ជាប្រជាពលរដ្ឋខ្មែរចេញពីផ្សារររ៉ុងក្លឿ ដែលកំពុងលក់ដូរ ចាកចេញទៅស្នាក់នៅម្តុំ (សួនកាញចាណា ) ស្រុកអារ័ញ្ញ ខេត្តស្រះកែវ នៅពេលទៅដល់ក៏ត្រូវបានតម្រួតសៀមដកហូតយកទូរស័ព្ទមិនឲ្យប្រើប្រាសនិងថវិការពីពួកគាត់អស់ ចំណែកអ្នកសំងំនៅក្នុងតូបដូចអ្នកជាប់ឃុំអញ្ជឹងធ្វើឲ្យពួកគាត់ពិបាកក្នុងការទាក់ទង និងទិញអាហារហូប ដោយសារតម្រួតសៀមនូវចាំឃ្លាំមើលជាប្រចាំ ជាហេតុធ្វើឲ្យពួកគាត់មានកាព្រួយបារម្មជាខ្លាំង ទើបមានការទំនាក់ទំនងសុំការអន្តរាគមន៍ ឲ្យជួយ។សម្រាប់ទិដ្ឋភាពរួមនៅក្នុងខេត្តបន្ទាយមានជ័យ សៀមនូវតែបន្តបាញ់ចូលមកទឹកដីកម្ពុជាយ៉ាងសន្ធាប់ដដែល រហូតប្រើប្រាសយន្តហោះរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជាចាប់ពីថ្មពួករហូតដល់ក្រុងប៉ោយប៉ែត ទាំងបំពាន ថែមទាំងបានទំលាក់គ្រាប់បែក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងជនស៊ីវិលរងរបួស និងបាត់បង់ជីវិត ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្តជម្លៀខ្លួនទៅរកទីទួលមានសុវត្តិភាពដែលអាជ្ញាធរបានរៀបចំរួចជាស្រេច នៅក្នុងស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ ដោយអាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ នេះ ប្រជាពលរដ្ឋដែលជាជនភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ននាទីសុវត្ថិភាពមានចំនួន២៥០០គ្រួសារ ប្រមាណជាងមួយម៉ឺននាក់ ។ក្នុងនោះអាជ្ញាធរ សប្បុរសជន ព្រមទាំងព្រះសង្ឃបានធ្វើការផ្តល់នូវអំណោយ សម្ភារៈ ជូនដល់ពួកគាត់សម្រាប់ជួយសម្រាលជីវភាពដល់ពួកគាត់បានមួយកម្រិតផងដែរ ៕
(ដោយ លោក ឃី វិត )..!!




