ខេត្តបាត់ដំបង ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាម មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយឯកឧត្តម កែវ សុជាតិ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមវិញ ៕
(ដោយ :លោក អ៊ូ សុវណ្ណឌី )..!!




