កិច្ចប្រជុំផ្សព្វផ្សាយ ការងារផែនការ អនុវត្តលេខ (០០៣ ផ ក) ជំហានទី ២ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ..!!

ខេត្តបន្ទាយមានជ័យ : នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និង លោកប្រាក់ ប៉ូលី អភិបាល រងខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងខេត្តបន្ទាយមានជ័យ និង អភិបាលរង ក្រុង ស្រុក  អធិការក្រុងស្រុក ប៉ុស្តិ៍នគរបាលទូទាំងខេត្ត រួមទាំង មន្ទីរអង្គភាព ជាច្រើនទៀត ដែលមានការពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដែលបានអញ្ជើញចូលរួម (កិច្ចប្រជុំ ផ្សព្វផ្សាយការងារផែនការអនុវត្តលេខ ០០៣ ផ ក ជំហានទី ២ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ) ។លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយ មានជ័យ បានមានប្រសាសន៍លើកឡើងថា : ការប្រកបអាជីវកម្មនិងជួលអគារធំៗសម្រាប់ជនបរទេស គឺ យើងត្រូវដឹងអំពីតួលេខនិងពីជនបរទេស ឱ្យយល់ដឹងអំពីច្បាប់ទម្លាប់ការស្នាក់នៅរបស់ជនបរទេសមួយចំនួនទៀតដែលមិនបានយល់ដឹង ជាពិសេសបងប្អូនប្រកបអាជីវកម្មផ្ទះជួល សណ្ឋាគារឬផ្ទះសំណាក់ ដែលបានជួលទៅឲ្យ ជនបរទេសថ្នាក់នៅជាបណ្ដោះ អាសន្ននា ពេលបច្ចុប្បន្ននេះនៅក្នុងខេត្តបន្ទាយ មានជ័យ ដែលក្រសួងមហាផ្ទៃបានដាក់បទបញ្ជាផែនការអនុវត្តតាមផែនការ ០០៣ ផ ក រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអនុវត្តទៅតាមការចុះត្រួតពិនិត្យអវត្តមាន ស្នាក់នៅ របស់ជនបរទេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងបង្ហាញនៃការអនុវត្ត មានការចុះអនុវត្ត ចាប់ពីថ្ងៃទី៥ ខែឧសភាដល់ខែ មិថុនាឆ្នាំ ២០២៥ បានចុះទៅដល់ទីតាំងសរុបចំនួន ១៤៩ ទីតាំងជាអគារស្នាក់នៅមានជនបរទេសសរុបចំនួន ៤០៦៩ នាក់ ស្រីចំនួន ១៤៨១ នាក់ ក្នុងនោះក៏មានជនជាតិបរទេសចំនួ១០ សញ្ជាតិទៀតផងដែរ។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍បានលើកឡើងថា កម្ពុជាកំពុងតែត្រូវបានសហគមន៍អន្តរជាតិបានដាក់ ព្រះរាជាណាចក្រកម្ពុជាក្នុងចំណាប់ថ្នាក់លេខ ៣ ដែលចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មឆរបោកឆ្លងដែន។ ជួញដូរមនុស្ស បង្ឃាំង មនុស្សខុសច្បាប់ ធ្វើ ទារុណកម្ម លើកម្លាំងពលកម្ម ការលាងលុយ និងមនុស្សឃាត  ប្រសិនបើអង្គភាពដែលមានការពាក់ព័ន្ធដែលបានគ្រប់គ្រងនឹងជនបរទេសរួមគ្នាសំអាតបង្ក្រាបបទល្មើសទាន់ពេលវេលានៃការកំណត់ របស់ សហគមន៍អន្តរជាតិកម្ពុជានិងធ្លាក់ចូលទៅដល់ចំណាត់ថ្នាក់ខ្មៅដែលនាំឲ្យប្រទេសជាតិជួបនូវវិបត្តិផងដែរ.។ ឯកឧត្តមបានបន្តទៀតថា : អង្គភាពស្ថាប័នវិស័យឯកជនដែលបានចូលរួមក្នុងអង្គពិធីថ្ងៃនេះត្រូវចុះត្រួតពិនិត្យធ្វើបទបច្ចុប្បន្នភាពអំពីការបង្កើតប្រព័ន្ធការប្រើប្រាស់ប្រព័ន្ធការរាយការណ៍អំពី ទិន្នន័យជនបរទេស បញ្ជូនក្នុងប្រព័ន្ធ FPCS នៅតាមទីតាំងគោលដៅអាជីវកម្មគ្រប់ប្រភេទ ដែលពាក់ព័ន្ធការស្នាក់នៅនិងធ្វើការរបស់ជនបរទេស ដោយប្រើប្រាស់ លិខិតបទដ្ឋានសំខាន់ៗ ចំនួន ៥. ១ លិខិតជូនដំណឹង ទី ២ កំណត់ហេតុចុះត្រួតពិនិត្យ។ ៣ ពាក្យស្នើសុំបង្កើតប្រព័ន្ធ ៤ លិខិតផ្ដល់សិទ្ធិប្រើប្រាស់ប្រព័ន្ធ ៥ កិច្ចសន្យាប្រើប្រាស់ប្រព័ន្ធ ទាំងអស់នេះ ផងដែរ។

_នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៥ ។

====

ApsaraNews_(Tel : 012 807 225 Telegram)..!!_យកព័ត៌មាន: ដោយ ម៉ែន ច័ន្ទដារ៉ា .!!