បន្ទាយមានជ័យ៖ លោក លៀម សុដា អភិបាលរងខេត្ត បន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីផ្ដល់ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ ដើម្បីរៀបចំកសាងផែនការប្រើប្រាស់ដីថ្នាក់ ឃុំ សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនាពេលនេះដោយមានការចូលរួម លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ និង លោកអភិបាលរងស្រុក/ក្រុង ជាច្រើនអ្នកផងដែរ។_កិច្ចប្រជុំនេះធ្វើឡើងនៅសាលា ប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។(ដោយ :លោក ម៉ែន ច័ន្ទដារ៉ា )..!!





