វេទិកាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានរៀបចំវេទិកាសាធារណៈ របស់ ក្រុមការងាររាជរដ្ឋា ភិ បាល ចុះមូលដ្ឋាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារ រាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងមានវត្តមានចូលរួមជាកិត្តិយសពីសំណាក់លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋានសង្កាត់ប៉ោយប៉ែត លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សា សង្កាត់ ស្មៀនសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នាយកសាលា ប្រធានមណ្ឌលសុខ ភាព មេភូមិ តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងក្រុមហ៊ុនឯកជន Read more

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គ ស្នងការ រងនគរបាលជាតិ បានបន្តចុះសំណេះ សំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥។ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានបន្តចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ Read more

ឯកឧត្តម អគ្គនាយករង និង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ លោកជំទាវ ឡាយ អូនរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដើម្បីពិនិត្យភាពរីកចម្រើន នៃការផ្ដល់សេវាគាំទ្រ រស់នៅជាមួយមេរោគអេដស៍ និងសេវាថ្នាំប្រឆាំងមេរោគអេដស៍ សហការបន្ថែមទៀត ជាមួយមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ក្រោមកិច្ចសហការរវាងអង្គការ ស៊ី អារ អែស និងដៃគូជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ក្រសួងសុខាភិបាល តំណាងអង្គការ CRS Read more

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ អញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យ និងការបែងចែក ចំណូលពីការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី Read more

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ ព្រឹកថ្ងៃច័ន្ទ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១រោច ខែជស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានផ្តាំផ្ញើរ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តអនុវត្ត តួនាទី ភារកិច្ច គោរពវិន័យ ម៉ោងពេល បំពេញធ្វើការងារឲ្យបានល្អ៕

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងចំនួន៣ សង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឃាត់ខ្លួនមនុស្ស និងសម្ភារៈមួយចំនួន

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង ត្រួតពិនិត្យអគារស្នាក់នៅចំនួន០៣ ទីតាំង ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត Read more

កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយ មានជ័យ ឃាត់ខ្លួន ជនសង្ស័យ ១០នាក់/ស្រី១នាក់ (ជនជាតិ ចិន៧ នាក់/ថៃ៣ នាក់) និង ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន…!! 

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនគ្រឿងញៀន និង លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត និង លោកវរៈសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បត្តិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង១៨ និង ០០នាទីនេះ លោកឧត្តមសេនីយ៍ត្រី Read more

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកអធិការនគរបាលក្រុង ស្រុក ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ Read more

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន , ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត បានចូលរួម និង ធ្វើជា តំណាងឲ្យប្រជាពលរដ្ឋ ចំនួន (៨០៥គ្រួសារ ) បញ្ហារឿងដីធ្លី..!!

ក្រុងប៉ោយប៉ែត : ឯកឧត្តម ប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត បានចូលរួម និង ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ចំនួន (៨០៥គ្រួសារ ) ដែលមានបញ្ហារឿងដីធ្លី ….នៅភូមិសិលាខ្មែរ ..សង្កាត់ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាមួយ( ក្រុមហ៊ុន ពុះ ដីល្វែង ពៅ វណ្ណា.).. ឯកឧត្តម បានសម្របសម្រួល ជាមួយ នឹងក្រុមហ៊ុន…ដោយទុកពេលបីថ្ងៃ..ដើម្បីឲ្យក្រុមហ៊ុន…រៀបចំឯកសារ…និងភាព ជាក់លាក់ណាមួយដើម្បី ឲ្យមានភាព ពិត ប្រាកដ. ច្បាស់លាស់ ជាមួយប្រជាពលរដ្ឋ ដែលកន្លងមក(ក្រុមហ៊ុន ពៅ វណ្ណា) តែងតែពន្យារពេល ក្នុងការ ដោះស្រាយដី ដែលក្រុមហ៊ុនលក់ឲ្យ Read more

កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននិងឃាត់ខ្លួនមនុស្ស រួមនិងវត្ថុតាង មួយចំនួន ..!!

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋ ស័ក,ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី មានពលរដ្ឋរាយការណ៍ថា : មានក្មេងៗចេញចូលញឹកញាប់ សង្ស័យមានការចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែងស្តិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះ សមត្ថកិច្ចការិយា ល័យប្រឆាំងគ្រឿងញៀន ដោយ អនុវត្តនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តតាមការចង្អុល បង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សឿម Read more