កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននិងឃាត់ខ្លួនមនុស្ស រួមនិងវត្ថុតាង មួយចំនួន ..!!

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋ ស័ក,ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី មានពលរដ្ឋរាយការណ៍ថា : មានក្មេងៗចេញចូលញឹកញាប់ សង្ស័យមានការចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែងស្តិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះ សមត្ថកិច្ចការិយា ល័យប្រឆាំងគ្រឿងញៀន ដោយ អនុវត្តនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តតាមការចង្អុល បង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ លោកឧត្តម សេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែន ការងារនគរបាល ប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយ ប៉ែត បានទៅដល់គោលដៅ ឃេីញជនសង្ស័យ ចំនួន៣ នាក់/ស្រី០១នាក់កំពុងធ្វេីសកម្មភាពដោះ ដូរគ្រឿងញៀន យេីងបានធ្វេីការចាប់ខ្លួនភ្លាមៗ នឹងបានត្រួតពិនិត្យរកឃេីញវត្ថុតាង៖ម្សៅក្រាមសថ្លា ១៧ថង់, បន្ទាប់មកសមត្ថកិច្ច បានបន្តត្រួតពិនិត្យក្នុងបន្ទប់ដេកឃេីញមានជនសង្ស័យចំនួន០១នាក់ទៀត និងវត្ថុតាង : ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៥គ្រាប់ជញ្ជីង ១គ្រឿង និងសម្ភារះសម្រាប់ច្រក នឹងប្រេីប្រាស់ថ្នាំញៀនមួនចំនួន។ បន្ទាប់មកកម្លាំងយេីង បានបន្តចាប់ខ្លួន ជនសង្ស័យប្រេីប្រាស់គ្រឿងញៀនដែលខលទូរស័ព្ទមកកម្មង់ទិញគ្រឿងញៀន ចំនួន៤នាក់ទៀត រួច ក៏បាននាំខ្លួនជនសង្ស័យ នឹងវត្ថុតាងខាងលើមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដេីម្បីសាកសួរ នឹងធ្វេីតេស្តទឹកនោម រកអ្នកពាក់ព័ន្ធ ផងដែរ ។