កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយ មានជ័យ ឃាត់ខ្លួន ជនសង្ស័យ ១០នាក់/ស្រី១នាក់ (ជនជាតិ ចិន៧ នាក់/ថៃ៣ នាក់) និង ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន…!! 

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងចង្អុលបង្ហាញលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនគ្រឿងញៀន និង លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត និង លោកវរៈសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បត្តិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង១៨ និង ០០នាទីនេះ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនគ្រឿងញៀន បានប្រាប់ ( អ្នក សារព័ត៌មាន ) ឲ្យដឹងថា : ដោយទទួលបានព័ត៌មាន រាយការណ៍ ពីប្រជាពលរដ្ឋ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានចុះបង្រាបបទល្មេីស ផលិតកែឆ្នៃ  រក្សាទុកជួញដូរ នឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងមួយកន្លែង នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនជនសង្ស័យ នៅចំណុចខាងលេីចំនួន ០៣នាក់ (ជនជាតិចិន) ៖១.ហុង ខុង វៃ (Hung Cong Wei) ភេទប្រុស, ២.វ៉ង គិនពិង ( WANG GEN BING) ភេទប្រុស, ៣.ឡ វិន ភេទប្រុស (ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+) នឹងបានឆែកឆេរ ក្នុងបន្ទប់រកឃេីញមាន ៖-ម្សៅក្រាមសថ្លា ចំនួន៣ថង់ ,-ម្សៅម៉ត់ស ចំនួន០១ថង់, -ម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម(Wy) ចំនួន២៣កូនថង់  ,-សម្បកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ -,កាំភ្លេីងកែឆ្នៃចំនួន១ដេីម, -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣, -ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន -ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន -មួករបាំងមុខចំនួន៤ ។     បន្ទាប់មករហូតដល់ម៉ោង២៣,៣០នាទី កម្លាំងសមត្តកិច្ចបានបន្ត ចាប់ខ្លួនជនសង្ស័យជនជាតិចិន ជាបន្តបន្ទាប់ចំនួន ៥នាក់បន្ថែមទៀត ៖១.លី ហ្វាន់(LI FAN)ភេទប្រុស, ២. លី  មិញ (LI MINH)  ,៣.ចៅ  ជេ (ZHAO JIE)  ,៤.លាវ មិញ មៀវ (Liu Ming Miao ), ៥.ឈ្មោះ ពី ចូវ ភេទប្រុស ( ជនជាតិចិន៥នាក់ ) ជនសង្ស័យ នឹងវត្ថុតាងខាងលើ ត្រូវបាន កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នាំយកមកធ្វេីតេស្ត ។  ក្រោយពីធ្វើតេស្តទឹកនោមជាលទ្ធផល មានវិជ្ជមានសារធាតុញៀន (+) ចំនួន០៧នាក់ អវិជ្ជមាន(-)  ឈ្មោះ លាវ មិញមាវ ភេទប្រុស  ៕    បន្ទាប់មកនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣, ៣០នាទី ដោយមានការសហការ ពីម្ចាស់ផ្ទះល្វែង កម្លាំងសមត្តកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យជាបក្សពួក របស់មេក្លោង ចំនួន៣នាក់/ស្រី០១នាក់(ជនជាតិថៃ៣នាក់)៖ ១.ឈ្មោះ គិតតាផាត ចាន់សាគុណ ភេទប្រុស , ២. ឈ្មោះ នុន ថៈវ៉ាត់ ខាំស៊ិង ភេទប្រុស, ៣.ឈ្មោះ ជិន សុថាផា ភេទស្រី ។ បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យ នឹងវត្ថុតាងខាងលើ មកធ្វេីតេស្ត នឹងសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ។  ក្រោយពីធ្វើតេស្តទឹកនោមជាលទ្ធផល មានវិជ្ជមានសារធាតុញៀន (+) ចំនួន៣នាក់  ៕កំលាំង ជំនាញធ្វើការឃាត់ខ្លួនសរុប ១០នាក់/ស្រី១នាក់ (ចិន៧នាក់/ថៃ៣នាក់) ..។ និងបន្តរចាត់ការតាមនីតិវិធី ច្បាប់ផងដែរ.។