ឯកឧត្តម អគ្គនាយករង និង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានទទួលស្វាគមន៍ លោកជំទាវ ឡាយ អូនរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដើម្បីពិនិត្យភាពរីកចម្រើន នៃការផ្ដល់សេវាគាំទ្រ រស់នៅជាមួយមេរោគអេដស៍ និងសេវាថ្នាំប្រឆាំងមេរោគអេដស៍ សហការបន្ថែមទៀត ជាមួយមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ក្រោមកិច្ចសហការរវាងអង្គការ ស៊ី អារ អែស និងដៃគូជាមួយអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ក្រសួងសុខាភិបាល តំណាងអង្គការ CRS តំណាងសហគមន៍អ្នកប្រើប្រាស់ថ្នាំពន្យារជីវិត(AUA) ក៏ដូចជា លោកលោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះមណ្ឌលអប់រំកែប្រែទី១ ជាច្រើនរូប។ក្រោយចប់កិច្ចសំណេះសំណាល ឯកឧត្ដមប្រធានមណ្ឌល បានអញ្ជើញ លោកជំទាវប្រធានប្រតិភូ ចុះទស្សនកិច្ចនៅក្នុងមណ្ឌល ដើម្បីស្វែងយល់ពីស្ថានភាពការរស់នៅរបស់ជនជាប់ឃុំ និងការងារគ្រប់គ្រង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ របស់មណ្ឌលសំខាន់ៗដូចជា អគារឃុំ ប៉ុស្តិ៍សុខភាព រោងផ្ទះបាយ រោងសិប្បកម្ម និងកន្លែងហាត់ប្រាណ។នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១។