លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ គោរពទង់ជាតិ ព្រឹកថ្ងៃច័ន្ទ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១រោច ខែជស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានផ្តាំផ្ញើរ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តអនុវត្ត តួនាទី ភារកិច្ច គោរពវិន័យ ម៉ោងពេល បំពេញធ្វើការងារឲ្យបានល្អ៕