លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ អញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យ និងការបែងចែក ចំណូលពីការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ តាមប្រព័ន្ធ Zoom នៅសាលប្រជុំ ខ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំ នៅក្រសួងមហាផ្ទៃ ៕