លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកំលាំងការពារ​សន្ដិ​សុ​​ខ​សណ្ដាប់ធ្នាប់​ ក្នុងពិធីបញ្ចុះប​ឋ​មសិលា បើកការដ្ឋានសា​ងសង់ហេ​ដ្ឋារចនាសម្ព័ន្ធភស្តុភា​រកម្ម នៃគ​ម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែ​សីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តំពង់ស្ពឺ អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការ​ដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម នៃគម្រោង ភីភីអិលស៊ី PPLC ក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមគណៈប្រតិភូ ឯកឧ​ត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត….។