ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គ ស្នងការ រងនគរបាលជាតិ បានបន្តចុះសំណេះ សំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥។ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានបន្តចុះសំណេះសំណាលសាក សួរសុខទុក្ខ និង នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មកប្រគល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការកោរសរសើរពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ដល់កងកម្លាំងទាំងអស់ ដោយយកចិត្តទុកដាក់ពីសុខភាព និងតួនាទី ភារកិច្ចរបស់ខ្លួន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ ដែលបានស្ម័គ្រចិត្តលះបង់អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ទប់ទល់នឹងការឈ្លានពានរបស់សត្រូវ និងក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានជូនពរឱ្យកងកម្លាំងទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច មហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។គ្រឿងឧបភោគ បរិភោគ ដែលប្រគល់ជូនទាំងអស់ រួមមាន៖ អង្ករចំនួន ៣តោន និងទឹកបរិសុទ្ធចំនួន ១០០យួរ ៕