លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានឧបត្ថម្ភ : តុប្រជុំ និង កៅអ៉ី. និងសម្ភារៈផ្សេងៗ ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅ .!
ក្រុងប៉ោយប៉ែត : នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងនិងលោកស្រី បានចំណាយថវិកាផ្ទាល់ខ្លួនទិញតុប្រជុំ និងកៅអីដែលចំណាយថវិកាអស់ចំនួន៨៥០០ដុល្លា ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅ។ក្នុងនោះដែរ លោក ង៉ោ ម៉េង ជ្រួន អតីតអភិបាលរង ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ ទូកុងតឺន័រ ជូនដល់រដ្ឋបាលសង្កាត់អូរជ្រៅសម្រាប់ធ្វើជាកន្លែងផ្ដល់ សេវាអត្រាកូលដ្ឋាននិងសំបុត្រអាពាហ៍ពិពាហ៍ ជូនដល់ប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ លោក វ៉ាជឹម ណារ៉េត ចៅសង្កាត់អូជ្រៅ បានគោរពថ្លៃង អំណរគុណចំពោះលោក តាន់ គឹមរិទ្ធ និង Read more