ឯកឧត្តម សាន គីមហុង  អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥  និងលើកទិសដៅការងារបន្តរបស់វិស័យការងារ  សន្តិសុខសង្គម  និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមសាន គីមហុង អនុរដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី​លោក នួន ស៊ី​ណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តា​លវិជ្ជា​ជីវៈខេត្តបន្ទាយមានជ័យ លោកស្រី​ សំរឹទ្ធ​ សូរ្យជាតិ​ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងពីបេឡាជាតិសន្តិសុខសង្គម (ប ស ស ) វិទ្យាស្ថានពហុបច្ចេកទេស និងមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ Read more

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង-ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជាស្របតាមនាមវលី នៃតារាងពន្ធគយសុខដុម របស់អាស៊ាន ឆ្នាំ២០២២

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសជាង ៣ពាន់នាក់

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្មួយៗជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «លទ្ធផលសិស្សនិទ្ទេស A និងជ័យលាភីជំនាញបច្ចេកទេសថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យ ដែលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាល រហូតទទួលបានជោគជ័យ»។ គួរកត់សម្គាល់ថា តាមរយៈលទ្ធផលនៃការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ Read more

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A មកពីខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីខេត្តក្រចេះ នារសៀលទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ ក្រសួង រាជធានីភ្នំពេញ ។

កិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងកម្មវិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត Read more

 សម្តេចធិបតី ហ៊ុន ម៉ាណែត  អញ្ជើញជួបសំណេះសំណាលជាមួយ

សិស្សនិទ្ទេស A នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា Read more

លោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែត តំណាងលោក គាត ហ៊ុល បានអញ្ជេីញជាអធិបតីភាពក្នុងយុទ្ធនាការសម្អាត និង ផ្សព្វ ផ្សាយ បរិស្ថានស្អាត វិទ្យាល័យប៉ោយប៉ែតក្រុង នៅជុំវិញទី ប្រជុំ (ផ្សារ អគ្គៈក្រុងប៉ោយ ប៉ែត )ដេីម្បីផ្សព្វផ្សាយបរិស្ថាន.ស្អាត

លោក បោន សិលា អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជេីញជាអធិបតីភាព ក្នុងយុទ្ធនាការសម្អាត និងផ្សព្វផ្សាយ បរិស្ថានស្អាត វិទ្យាល័យប៉ោយប៉ែតក្រុង នៅជុំវិញ ទីប្រជុំ ផ្សារអគ្គៈក្រុងប៉ោយប៉ែត ដេីម្បីផ្សព្វផ្សាយបរិស្ថានស្អាត ដល់បងប្អូនប្រជាពលរដ្ឋ ក្រោមប្រធានបទ (បរិស្ថានស្អាត ផ្ដល់នូវផាសុកភាពល្អ)…។ដោយមាន វត្តមាន លោក ចៅសង្កាត់ ប៉ោយប៉ែតនិងក្រុមប្រឹក្សា ប៉ោយប៉ែត និង អាជ្ញាធរ ភូមិ រួមនិង ប្រជាការពារ រួម និង សិស្សានុសិស្ស ចូលរួមប្រមាណ១៥០ នាក់ ប្រុស/ស្រី នៅចំណុច (ផ្សារអគ្គៈថ្មី).៕ប៉ោយប៉ែត, ថ្ងៃសុក្រ Read more

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់គ្របតួអង្គពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានរតនាគារខេត្ត អ្នកពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។(ដោយ : ម៉ែន ច័ន្ទដារ៉ា)..!!

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង  និងផ្ទេរភារកិច្ច ថ្មី

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ ចាប់ពីថ្នាក់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង និងប្រធាននាយកដ្ឋាន អង្គភាពចំណុះ នៃក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង និងផ្ទេរភារកិច្ចថ្មីៗ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងគោរពវិន័យរដ្ឋបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន។ Read more

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Read more