លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកអធិការនគរបាលក្រុង ស្រុក ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ Read more

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន , ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត បានចូលរួម និង ធ្វើជា តំណាងឲ្យប្រជាពលរដ្ឋ ចំនួន (៨០៥គ្រួសារ ) បញ្ហារឿងដីធ្លី..!!

ក្រុងប៉ោយប៉ែត : ឯកឧត្តម ប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត បានចូលរួម និង ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ចំនួន (៨០៥គ្រួសារ ) ដែលមានបញ្ហារឿងដីធ្លី ….នៅភូមិសិលាខ្មែរ ..សង្កាត់ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យជាមួយ( ក្រុមហ៊ុន ពុះ ដីល្វែង ពៅ វណ្ណា.).. ឯកឧត្តម បានសម្របសម្រួល ជាមួយ នឹងក្រុមហ៊ុន…ដោយទុកពេលបីថ្ងៃ..ដើម្បីឲ្យក្រុមហ៊ុន…រៀបចំឯកសារ…និងភាព ជាក់លាក់ណាមួយដើម្បី ឲ្យមានភាព ពិត ប្រាកដ. ច្បាស់លាស់ ជាមួយប្រជាពលរដ្ឋ ដែលកន្លងមក(ក្រុមហ៊ុន ពៅ វណ្ណា) តែងតែពន្យារពេល ក្នុងការ ដោះស្រាយដី ដែលក្រុមហ៊ុនលក់ឲ្យ Read more

កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននិងឃាត់ខ្លួនមនុស្ស រួមនិងវត្ថុតាង មួយចំនួន ..!!

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋ ស័ក,ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី មានពលរដ្ឋរាយការណ៍ថា : មានក្មេងៗចេញចូលញឹកញាប់ សង្ស័យមានការចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែងស្តិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះ សមត្ថកិច្ចការិយា ល័យប្រឆាំងគ្រឿងញៀន ដោយ អនុវត្តនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តតាមការចង្អុល បង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី សឿម Read more

កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនា ការបោសសំអាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា. ( Online Scams ) នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនា ការបោសសំអាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា. ( Online Scams ) នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីសភាព ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានឡើងអានរបាយការណ៍ជូនគណៈអធិបតី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័ មេបញ្ជាការបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យលោក លោកស្រីអភិបាលក្រុងស្រុកទាំង៩ .ក្នុងភូមិសាស្ត្របន្ទាយមានជ័យ លោកមេឃុំចៅសង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្ត ចំនួន ២២៣ នាក់ Read more

កម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿង ចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន និង ឃាត់ខ្លួនមនុស្សប្រុស ស្រី បាន ចំនួន៣នាក់..!!

ខេត្តបន្ទាយមានជ័យ : អនុវត្តន៍ តាមបទបញ្ជា ដ៏ ម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និង ដោយ មានការ បញ្ជា ផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ដេត ស្នងការរង ផែនការងារ នគរបាលប្រឆាំងគ្រឿង ញៀន , បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល Read more

នៅព្រឹកនេះ : លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរ បាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែន ការងារសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក ដឹកកំលាំងនគរបាលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ នៅ ក្រុងប៉ោយប៉ែត..!!

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី, ២៥ /០៤/ ២០២៦ នេះ អនុវត្តតាមការដឹកនាំ បញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចង្អុរបង្ហាញ ឲ្យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់មាន លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បាន ដឹកនាំកំលាំង ក្នុងផ្នែក រៀបចំ សណ្តាប់ធ្នាប់ តាមបណ្តោយ បេតុងផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារ អគ្គះ.ចាស់.).និង ផ្សារត្រី,និងនៅតាម ផ្លូវជាតិលេខ៥ ពីរង្វង់ប៉ោយប៉ែត Read more

ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន០៧ នាក់ ស្រី១នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦

នាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦ នេះពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន០៧ នាក់ ស្រី១នាក់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ប្រធានការិយាល័យ មន្ត្រីពន្ធនាគារជាច្រើនរូបទៀតផងដែរ។កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងឱកាសនោះ លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្ត និងលោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និង ព្រឹត្តិការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រ និង ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

 ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិព័រណ៍រូបថតនាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបថតប្រមាណ៣០សន្លឹក ដែលយកមកតាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (ទី១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (ទី២) ជំនួយរបស់គុយបា នៅចុងទសវត្សរ៍១៩៧០ និងទសវត្សរ៍១៩៨០ និង (ទី៣) ទស្សនកិច្ចផ្លូវការនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា  អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams)

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom) ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះឱ្យក្រសួងមហាផ្ទៃ និង តាម បណ្ដាស្នងការ រាជធានីខេត្ត ផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ  ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិត ចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមទាំងពីរអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២”  រវាងរដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។