ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅបន្តខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងទទួលការងារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥

ស្រុកម៉ាឡៃ : ថ្ងៃព្រហស្បតិ៍ ៨ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដ ស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង ០៨:០០ នាទីព្រឹក នៅបញ្ជាការដ្ឋាន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបើកកិច្ចប្រជុំ៖១-បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅបន្តខែមេសា ឆ្នាំ២០២៦ ។២-ផ្សព្វផ្សាយផែនការប្រយុទ្ធការពារជាតិតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងទទួលការងារ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សមាសភាពអញ្ជើញចូលរួមមាន លោក វរសេនីយ៍ឯក មេបញ្ជាការ លោកវរសេនីយ៍ មេបញ្ជាការរង លោក វរសេនីយ៍ អនុសេនីយ៍ នាយ-នាយប៉ុស្តិ៍(ស្ដីទី) នឹងនាយរងប៉ុស្តិ៍ លោកវរសេនីយ៍ អនុសេនីយ៍ នាយផ្នែក និងលោក-លោកស្រីនាយរងផ្នែក , ចូលរួមយ៉ាងច្រើនផងដែរ ។