ក្រុងប៉ោយប៉ែត: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តខែបន្ទាប់ ដល់កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានដាក់ចេញបទបញ្ជា ដល់បណ្តាផែននគរបាលជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានល្អ , ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់, ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពពិតប្រាកដ ផងដែរ