នៅព្រឹកនេះ : លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរ បាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែន ការងារសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក ដឹកកំលាំងនគរបាលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ នៅ ក្រុងប៉ោយប៉ែត..!!

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី, ២៥ /០៤/ ២០២៦ នេះ អនុវត្តតាមការដឹកនាំ បញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចង្អុរបង្ហាញ ឲ្យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់មាន លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បាន ដឹកនាំកំលាំង ក្នុងផ្នែក រៀបចំ សណ្តាប់ធ្នាប់ តាមបណ្តោយ បេតុងផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារ អគ្គះ.ចាស់.).និង ផ្សារត្រី,និងនៅតាម ផ្លូវជាតិលេខ៥ ពីរង្វង់ប៉ោយប៉ែត ដល់ភ្លើងស្តុបផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ. ។(ដោយ សហការី )!!