នាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦ នេះពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន០៧ នាក់ ស្រី១នាក់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ប្រធានការិយាល័យ មន្ត្រីពន្ធនាគារជាច្រើនរូបទៀតផងដែរ។កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងឱកាសនោះ លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្ត និងលោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យវាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ខែ ទៅ៦ខែផងដែរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យក៏ បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុងវិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលចប់ផងដែរ ។
(ដោយ ,លោក ម៉ែន ច័ន្ទដារ៉ា )..!!





