ខេត្តបន្ទាយមានជ័យ : កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនា ការបោសសំអាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា. ( Online Scams ) នៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីសភាព ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍ បានឡើងអានរបាយការណ៍ជូនគណៈអធិបតី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័ មេបញ្ជាការបញ្ជាការរងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យលោក លោកស្រីអភិបាលក្រុងស្រុកទាំង៩ .ក្នុងភូមិសាស្ត្របន្ទាយមានជ័យ លោកមេឃុំចៅសង្កាត់ មន្ទីរ អង្គភាព ជុំវិញខេត្ត ចំនួន ២២៣ នាក់ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំកសាលាខេត្តបន្ទាយមានជ័យ។ ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស .២៥៧០ រសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦.។











