កម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿង ចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន និង ឃាត់ខ្លួនមនុស្សប្រុស ស្រី បាន ចំនួន៣នាក់..!!

ខេត្តបន្ទាយមានជ័យ : អនុវត្តន៍ តាមបទបញ្ជា ដ៏ ម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និង ដោយ មានការ បញ្ជា ផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិន ដេត ស្នងការរង ផែនការងារ នគរបាលប្រឆាំងគ្រឿង ញៀន , បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល សង្កាត់អូរជ្រៅ នៃ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួន មនុស្សប្រុស ស្រី បានចំនួន ៣នាក់ មាន៖១.ឈ្មោះ សួន ឃុន ភេទប្រុស អាយុ៣៩ឆ្នាំ២.ឈ្មោះ ភិកប៉ោង(ថៃ)ភេទប្រុសអាយុ៤១ឆ្នាំ៣.ឈ្មោះ អា យ៉ានម៉ានី (ថៃ) ភេទស្រី អាយុ២៧ ឆ្នាំ ស្ថិតនៅ បន្ទប់ជួល ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ និង ដកហូតបានវត្ថុតាង , មានដូចជា៖-ម្សៅម៉ត់សចំនួន៤កញ្ចប់-ថ្នាំកញ្ចប់ពណ៌ស រូបសេះចំនួន០១កញ្ចប់-ក្បាលបារីអេឡិចត្រូនិកចំនួន ១៨, (វែប)-ទូរស័ព្ទដៃ ចំនួន០២ គ្រឿង-ជញ្ជីង សម្រាប់ថ្លឹងសារធាតុញៀនចំនួន០១-ឧបករណ៍សម្រាប់វេចខ្ចប់ចំនួន០១-លិខិតឆ្លងដែនចំនួន០១-អត្តសញ្ញាណប័ណ្ណថៃ,ចំនួន០២ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួល,នីតិវិធី ដោយ អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន ត្រូវបាន កសាងសំណុំរឿងបញ្ជូន ទៅ តុលាការផ្តន្ទាទោស តាមច្បាប់ ៕