នៅព្រឹកនេះ : លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរ បាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែន ការងារសណ្តាប់ធ្នាប់ និង លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែក ដឹកកំលាំងនគរបាលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ នៅ ក្រុងប៉ោយប៉ែត..!!

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី, ២៥ /០៤/ ២០២៦ នេះ អនុវត្តតាមការដឹកនាំ បញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចង្អុរបង្ហាញ ឲ្យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់មាន លោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បាន ដឹកនាំកំលាំង ក្នុងផ្នែក រៀបចំ សណ្តាប់ធ្នាប់ តាមបណ្តោយ បេតុងផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារ អគ្គះ.ចាស់.).និង ផ្សារត្រី,និងនៅតាម ផ្លូវជាតិលេខ៥ ពីរង្វង់ប៉ោយប៉ែត Read more

ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន០៧ នាក់ ស្រី១នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦

នាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦  ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ២០២៦ នេះពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន០៧ នាក់ ស្រី១នាក់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ប្រធានការិយាល័យ មន្ត្រីពន្ធនាគារជាច្រើនរូបទៀតផងដែរ។កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងឱកាសនោះ លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្ត និងលោក ទេព ប៊ុនឆៃ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ Read more

ឯកឧត្តម នេត្រ ភក្ត្រា ៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និង ព្រឹត្តិការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រ និង ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

 ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិព័រណ៍រូបថតនាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រូបថតប្រមាណ៣០សន្លឹក ដែលយកមកតាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (ទី១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (ទី២) ជំនួយរបស់គុយបា នៅចុងទសវត្សរ៍១៩៧០ និងទសវត្សរ៍១៩៨០ និង (ទី៣) ទស្សនកិច្ចផ្លូវការនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា  អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams)

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom) ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងចំណុះឱ្យក្រសួងមហាផ្ទៃ និង តាម បណ្ដាស្នងការ រាជធានីខេត្ត ផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ  ។

ពិធី ប្រកាសតែងតាំង លោក អនុសេនីយ៍ឯក តិល តៃលីវ ជាមេបញ្ជាការមូលដ្ឋានកងរាជ អាវុធ ហត្ថក្រុងប៉ោយប៉ែត (ថ្មី ) ជំនួស លោកវរសេ នីយ៍ត្រី នួន នីណារ៉ូ ដែលបានទទួលភារកិច្ចថ្មី ជានាយសេនាធិការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក-លោកស្រី នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកងកម្លាំងកងរាជអាវុធហត្ថសរុបចំនួន… កិច្ចប្រជុំប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ Read more

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងពីព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រនានា។សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណាបានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងដាក់ទិសដៅ ការងារអនុវត្តបន្តរ

ក្រុងប៉ោយប៉ែត : នៅថ្ងៃច័ន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា គ.ស ២០២៦ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយ ករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានអញ្ជើញដឹកនាំប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងដាក់ទិសដៅការងារអនុវត្តបន្ត នៅសាលប្រជុំការិយាល័យ ។

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ សម​ វណ្ណ​វីរៈ​  អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងកិច្ចការងារព្រំដែន

ខេត្តបន្ទាយមានជ័យ ​៖ អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ ​នៅ​ព្រឹកថ្ងៃ​ទី​ ២៣ ខែ​ មីនា ​ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ ​លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង លោកមេបញ្ជាការ វរសេនាតូចការពារ ព្រំដែនគោក ទាំង៤ លោកនាយការិយាល័យ ចូលរួមប្រជុំពង្រឹងលើកិច្ចការងារពង្រឹង ការងារព្រំដែន នៅសាលប្រជុំ ខ  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះ ដឹកនាំប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ Read more

អភិបាលខេត្តបន្ទាយមានជ័យ  ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ  លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន  ៣ភូមិ  នៅ ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្មើនឹង ២ ៥៨១ បណ្ណ ស្ថិតនៅវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦។ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ Read more