បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ត្រួតពិនិត្យ រៀបចំ កន្លែងប្រារព្វពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕






