ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន៣២នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅកាន់លំនៅដ្ឋាន

ខេត្តបន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។ ជាលទ្ធផល នៅថ្ងៃសៅរ៍នេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៣២នាក់ ស្រី១២នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ស្មើនឹង ០២លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០៣ខេត្តគឺ ខេត្តបន្ទាយមានជ័យ១៧នាក់ ស្រី០៤នាក់ ខេត្តឧត្តមានជ័យ ១៥នាក់ Read more

ពិធីយុទ្ធនាការ អនាម័យបរិស្ថាន និង ដាំកូនឈើ ក្នុងទីប្រជុំជនក្នុង ក្រុងសិរីសោភ័ណ

សិរីសោភ័ណ  ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អ៊ូ លីវិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ តំណាងលោក សំបាន់ ដាណែល ប្រធានស.ស.យ.ក.ក្រុងសិរីសោភ័ណ បានដឹកនាំសមាជិក សមាជិកា សង្កាត់ ក្រុង ចូលរួមពិធីយុទ្ធនាការអនាម័យបរិស្ថាន និងដាំកូនឈើ ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងក្រុង ក្រុមប្រឹក្សា សង្កាត់ ក្រុង មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមការងារអភិវឌ្ឍយុវជនក្រុង និងក្រុមហ៊ុនប្រមូលអនាម័យសំរាម ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ Read more

អបអរសាទរ ខួបលើកទី ២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល»

ប្រធានបទដ៏សំខាន់មួយនេះ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម និងការជំរុញគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជាជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។ បន្ថែមលើនេះ ប្រធានបទដ៏សំខាន់ខាងលើ ក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ពោល គឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៥

សម្តេចតេជោ ហ៊ុន សែន  អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន

នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៖  នាព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ Read more

ពិ​ធីបើកវគ្គបំពាក់បំប៉នអំពី គោលការណ៍  ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំង គណបក្សខេត្តពោធិ៍សាត់

ឯកឧត្តម​ សោម​ សឿន សមាជិកគណ:អចិន្ត្រៃយ៍នៃ​គណៈ​កម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្ស​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ និងជា​គ្រូឧទ្ទេស​ ពិ​ធីបើកវគ្គបំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ដោយមានការចូលរួមជាមួយ សមាជិក​ សមាជិកា​គណៈកម្មាធិការគណបក្សខេត្ត ក្រុង​ ស្រុក​ សរុបប្រមាណ​ ២០០នាក់ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់​ ។ ថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥។

លោកបណ្ឌិត​ សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្តម​បណ្ឌិត គុណ ញឹម រួមជាមួយក្រុមការងារ បានជួបសំណេះ​សំណាល​​សួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធម៌ ​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ  ផ្ដល់ជូន អង្គការផ្ទះបាយកុមារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ​អាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវលេខ ១៣៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, លោកបណ្ឌិត​ សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានជួបសំណេះ​សំណាល​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌​របស់​​សមាគមសង្គហមិត្តមន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផ្ដល់ជូន អង្គការផ្ទះបាយកុមារ។​ អំណោយ​សប្បុរសធម៌​ដែលបានផ្តល់ជូន អង្គការផ្ទះបាយកុមារ រួមមាន៖ អង្ករចំនួន ៦០០ គីឡូក្រាម, ស្ករស Read more

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគរបាល របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ស្វាយរៀង÷ ព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគររបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។ ពិធីនេះមានការអញ្ជើញ ចូលរួមពី លោកឧត្តម សេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត Read more

អនុវត្តអត្រាពន្ធគយលើទំនិញនាំចូល ពីសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា

នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ជូនអ្នកចូលរួមនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖ • ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា Read more

ឯកឧត្ដមបណ្ឌិត គុណ ញឹម កោតសរសើរ ពីសំណាក់ វីរកងទ័ពទាំងអស់ ដែល កំពុងបំពេញភារកិច្ច យ៉ាងអង់អាច ក្លាហានមោះមុត ការពារបូរណភាពទឹកដី

កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥, ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួនបានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជា សម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត Read more

នៅថ្ងៃទី១៩ ខែសីហា ពលរដ្ឋខ្មែរ ដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន៨០នាក់ នគរបាល បានប្រើប្រាស់រថយន្ត០៧គ្រឿង ដឹកជញ្ចូន ពួកគាត់ទៅ កាន់លំនៅដ្ឋាន

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។ ជាលទ្ធផល នៅថ្ងៃអង្គារនេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៨០នាក់ ស្រី៣៩នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០៧គ្រឿង ស្មើនឹង ០៧លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន០១ខេត្តគឺ ខេត្តបន្ទាយមានជ័យ៨០នាក់ ស្រី៣៨នាក់៕