លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង បានចុះរៀបចំសណ្តាប់ធ្នាប់ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥តាមការណែនាំ របស់ លោកវរសេនី យ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់ លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង .និង វរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំនាយ-នាយរងផ្នែក និង មន្រ្តី បន្តរចុៈរៀបចំសណ្តាប់ធ្នាប់នៅផ្សារត្រីនិង បានអប់រំ ណែនាំ ដល់ម្ចាស់សំណង់ អាគារនិងម្ចាស់ដេប៉ូលក់ទឹកកក ធ្វើកិច្ចសន្យាហាមចាក់ខ្សាច់ ថ្ម និងចតយានយន្តធំៗលើទ្រូងផ្លូវ ដែលតែងតែបង្ករអោយមានការកកស្ទះចរាចរណ៍។
*សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករមេត្តាចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរដទៃទៀត ផង ..🙏❤️..។