លោក ក្តូវ ណួច ប្រធាននាយកដ្ឋានគយ និង រដ្ឋាករ ផែស្ងួត នឹង លោក មួង ដារា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តព្រៃវៃង បានដឹកនាំសហការីក្រោមឱវាទនាំយកអំណោយ ចែកជូនកងទ័ពជួរមុខ(នៅភូមិព្រៃចាន់)..!!

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥នេះ លោក ក្តូវ ណួច ប្រធាននាយកដ្ឋាន គយរដ្ឋាករផែស្ងួត នឹង លោក មួង ដារា ប្រធានសាខាគយ និង រដ្ឋាករ ខេត្តព្រៃវៃង បានដឹកនាំសហការីក្រោម ឱវាទនាំយកអំណោយ ចែកជូនកងទ័ពជួរមុខ  ១ អាវក្រោះចំនួន២៧អាវ ២ អង្ករចំនួន២តោន ៣ ត្រី ខ ខៀង ប្រហុក និង ថវិកាចំនួន ១០លាន រៀលដល់កងពល លេខ ៥១ ។ក្នុងនោះលោក បានឧបត្ថម្ភ ថវិកាចំនួន១០ លានរៀលដល់ រដ្ឋបាលខេត្តបន្ទាយមានជ័យ, និង បានឧបត្ថម្ភថវិកាចំនួន១០ លានរៀល និង ដល់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និង បានឧបត្ថម្ភដល់ កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យចំនួន១០លានរៀល ផងដែរ។ក្រោយពីបានចុះសួរសុខទុក្ខបងប្អូនកងទ័ពជួរមុខរួចមកលោកប្រធានទាំងពីរព្រមទាំងសហការីបានអញ្ជើញចូលថ្វាយបង្គំ សួរសុខទុក្ខ ( ព្រះចៅអធិការ វត្តព្រៃចាន់ ) ស្ថិតក្នុង ភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នឹងបានប្រគេនបច្ច័យកសាង វត្តព្រៃចាន់ ចំនួន ១ លានរៀល, និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃវត្តព្រៃចាន់ (ចំនួន ៦ អង្គ) ក្នុងមួយអង្គទទួលបានបច្ច័យ ១០មុឺនរៀល ផងដែរ ។

(ដោយ : លោក ម៉ែន ច័ន្ទ ដារ៉ា ).!!