ពិធីប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តសិរីមង្គល

បន្ទាយមានជ័យ៖ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក-ខេត្ត ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី ស សុខា ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តសិរីមង្គល ស្ថិតនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី រសៀលថ្ងៃទី៥ ខែកក្កដា Read more

សាឡង់ដឹកថ្មលិច តែសំណាងល្អមនុស្សជួយទាន់ពេល

( កោះកុង )យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា÷ នៅម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានករណីកប៉ាល់ដឹកថ្ម ពីខេត្តកំពតឆ្ពោះទៅព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង តែអកុសលពេលមកដល់ចំណុចខាងកើត ( កោះស្មាច់) ក៏មានរលកធំៗបណ្ដាលឲ្យទឹកចូលក្នុងកប៉ាល់បណ្ដាលឲ្យលិចតែម្ដង។ តែសំណាងល្អត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ កប៉ាល់ខាងរងគ្រោះខាងលើ មានទំហំ៨ ម៉ែត្រ បណ្ដោយប្រវែង៥៥ ម៉ែត្រ ដឹកថ្មទម្ងន់ ១៥០០តោន ។ សមាជិកនៅក្នុងកាប៉ាល់ មានគ្នា ០៤នាក់១.ឈ្មោះ ថន ហ៊ាន ភេទប្រុស អាយុ៦៤ឆ្មាំ តៃកុងកប៉ាល់ របួសជើងស្រាល២.ឈ្មោះសៀង សុ ភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ កម្មករ៣.ឈ្មោះសោន Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការដល់នគរបាលតាមក្រុង-ស្រុក ពង្រឹងការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និង បង្ក្រាបរាល់ក្មេងទំនើងបងតូចបងធំ

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផែនជំនាញ កម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុក និង កម្លាំងនគរបាលប៉ុស្តុ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ បានបើកប្រតិបត្តិការពង្រឹងយាមល្បាត ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី ដើម្បីបង្ការ បង្ក្រាប បទល្មើសនៅតាមមូលដ្ឋាន។ក្រៅពីនេះ កម្លាំងនគរបាលយើងក៏បានត្រួតពិនិត្យរកសារធាតុញៀន(ថ្នាំញៀន) ក្មេងទំនើង , ទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង( ជាតិអាល់កុល) និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរផងដែរ។លោកឧត្តមសេនីយ៍ទោស្នងការ តែងតែដាក់ចេញនូវបទបញ្ជា យ៉ាងម៉ើងម៉ាត់ដល់កម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវពង្រឹងការយាមល្បាត ការប្រចាំការ២៤ម៉ោង ពង្រឹងការស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌនិងក្មេងទំនើងដោយគ្មានការយោគយល់ ធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ មានសន្តិសុខ កណ្ដាប់ធ្នាប់ សុវត្ថិភាពល្អជូនប្រជាពលរដ្ឋ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ អញ្ជើញមកត្រួតពិនិត្យ ស្ថានភាពជាក់ស្ដែងទូទៅនៅ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៧នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសហការីមួយចំនួនទៀតដែលបានអញ្ជើញមកត្រួតពិនិត្យស្ថានភាពជាក់ស្ដែងទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យមើលស្ថានការ និងសួរសុខទុក្ខពលករ ដែលវិលត្រលប់មកប្រទេសវិញ

ប៉ោយប៉ែត : រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងារប្រតិភូក្រសួង បានអញ្ជើញចុះពិនិត្យមើលស្ថានការ និងសួរសុខទុក្ខ ពលករដែលវិលត្រលប់មកប្រទេសវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាខាគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង ការិយាល័យគយរដ្ឋាករ បឹងត្រកួន

បន្ទាយមានជ័យ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជាអមដោយ ឯកឧត្តម អ៊ុំ រាត្រី និង ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និង ហេដ្ឋារចនាសម្ព័ន្ធនានា របស់សាខាគយ​ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា​ នៃការិយាល័យគយ​ និងរដ្ឋាករបឹងត្រកួន​ ស្រុកថ្មពួក​ ។

សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា

សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា

ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ : ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២២នាក់ ក្នុងនោះស្រី២នាក់ មានរយៈពេល ៣ខែ និងរយៈពេល ៦ខែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងតំណាងឲ្យឯកឧត្ដម អ៊ំុ រាត្រី  អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង តំណាងឯកឧត្ដម ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ Read more

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានទទួលជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូ នៃ រដ្ឋបាលគយជប៉ុន

នារសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាបានទទួលជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំ ដោយ ឯកឧត្តម TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយជប៉ុន ដែលអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ-ប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជួយស្តារ និងកសាងប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយ បច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា អ្នកជំនាញការJICA Read more

មន្ទីរសុខាភិបាល ខេត្តកោះកុង បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តឆ្នាំ២០២៥

ខេត្ត កោះកុង ;  ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង  អភិបាលនៃគណ: អភិបាល ខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តកោះកុង។ មានប្រសាសន៍ក្នុងពិធី លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជម្រាបជូននូវរបាយការណ៍ និងលទ្ធផលការងារ សម្រាប់ឆ្នាំកន្លងទៅ មន្ទីរសុខាភិបាលទទួលបានលទ្ធផលការងារគួរជាទីមោទនៈ ផ្ដោតសំខាន់លើការផ្តល់សេវាសុខាភិបាលឆ្នាំ២០២៤ កន្លងមកនេះ មន្ទីពេទ្យបង្អែកខេត្តកោះកុង ទទួលបានពានរង្វាន់ជ័យលាភីលេខ១បន្ថែមទៀត ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អ។ លោកវេជ្ជ:បណ្ឌិត ទៅ មុឹង បន្តហើយដឹងទៀតថា÷ ក្នងនាមមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមប្តេជ្ញាខិតខំធានាដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាពអោយបានល្អប្រសើបន្ថែមទៀត ហើយសំរាប់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដែរបានមកទទួលសេវាសុខភាពតាមស្ថាប័នរបស់រដ្ឋ Read more