រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាខាគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង ការិយាល័យគយរដ្ឋាករ បឹងត្រកួន

បន្ទាយមានជ័យ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជាអមដោយ ឯកឧត្តម អ៊ុំ រាត្រី និង ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និង ហេដ្ឋារចនាសម្ព័ន្ធនានា របស់សាខាគយ​ និងរដ្ឋាករខេត្តបន្ទាយមានជ័យ និងអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា​ នៃការិយាល័យគយ​ និងរដ្ឋាករបឹងត្រកួន​ ស្រុកថ្មពួក​ ។