បន្ទាយមានជ័យ៖ លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក-ខេត្ត ប្រគេនទេយ្យទាន និងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួន សុភី ស សុខា ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តសិរីមង្គល ស្ថិតនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។ទេយ្យទានដែលទទួលបានរួមមាន៖-ទៀនវស្សា ២ដើម-បាឡុង ១ឈុត-ស្លាដក ១០ឈុត-អង្ករផ្កាខ្ញី ២ការ៉ុង (១០០គីឡូក្រាម)-ត្រីខ ១កេសធំ-មីម៉ាម៉ា ១កេសធំ-ទឹកផ្លែឈើ ៥កេស-ទឹកសុទ្ធកម្ពុជា ៥កេស-ទឹកស៊ីអ៊ីវ ៥យួរ-ទឹកត្រី ៥យួរ-អំបិល ៥គីឡូក្រាម-ស្ករស ៥គីឡូក្រាម-ប៊ីចេង ២កញ្ចប់(១គីឡូក្រាម)-ឆៃប៉ូវ ២គីឡូក្រាម-ត្រីងៀត ២គីឡូក្រាម-សាច់ក្រក ២គីឡូក្រាម-បច្ច័យក្នុងមួយវត្ត១,០០០,០០០រៀល។ បន្ថែមពីនេះលោក កែ សួន សុភាព និងលោកស្រី ព្រហ្ម រដ្ឋា បានឧបត្ថម្ភ៖-បច្ច័យដល់វត្តសិរីមង្គលចំនួន១,០០០,០០០រៀល-លោកតាជី យាយជី ៧នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា ៥០,០០០រៀល- ប្រជាការងារ ៣នាក់ សារ៉ុង១ និងថវិកា ៥០,០០០រៀ ។
(ដោយ ម៉ែន ច័ន្ទដារ៉ា )។




