ខេត្តបន្ទាយមានជ័យ : ទណ្ឌិតចំនួន ២២នាក់ ក្នុងពន្ធនាគាខេត្តបន្ទាយមានជ័យ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២២នាក់ ក្នុងនោះស្រី២នាក់ មានរយៈពេល ៣ខែ និងរយៈពេល ៦ខែ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងតំណាងឲ្យឯកឧត្ដម អ៊ំុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង តំណាងឯកឧត្ដម ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។(ដោយ ម៉ែន ច័ន្ទ ដារ៉ា).!!




