សាឡង់ដឹកថ្មលិច តែសំណាងល្អមនុស្សជួយទាន់ពេល

( កោះកុង )យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា÷ នៅម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានករណីកប៉ាល់ដឹកថ្ម ពីខេត្តកំពតឆ្ពោះទៅព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង តែអកុសលពេលមកដល់ចំណុចខាងកើត ( កោះស្មាច់) ក៏មានរលកធំៗបណ្ដាលឲ្យទឹកចូលក្នុងកប៉ាល់បណ្ដាលឲ្យលិចតែម្ដង។ តែសំណាងល្អត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ កប៉ាល់ខាងរងគ្រោះខាងលើ មានទំហំ៨ ម៉ែត្រ បណ្ដោយប្រវែង៥៥ ម៉ែត្រ ដឹកថ្មទម្ងន់ ១៥០០តោន ។ សមាជិកនៅក្នុងកាប៉ាល់ មានគ្នា ០៤នាក់១.ឈ្មោះ ថន ហ៊ាន ភេទប្រុស អាយុ៦៤ឆ្មាំ តៃកុងកប៉ាល់ របួសជើងស្រាល២.ឈ្មោះសៀង សុ ភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ កម្មករ៣.ឈ្មោះសោន និមុល ភេទប្រុស អាយុ៣៥ឆ្នាំ កម្មករ៤. ឈ្មោះមិត ឃុនម៉េត ភេទប្រុស អាយុ២១ឆ្នាំ កម្មករ។បច្ចុប្បន្ន កម្មករនឹងតៃកុងកប៉ាល់ត្រូវបានក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបានជួយសង្គ្រោះ ព្រមទាំងនាំទៅព្យាបាលនៅមន្ទីរពេទ្យ ។ គូសបញ្ជាក់ថា÷ ករណីនេះមិនមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ ។

(ដោយ សំរិទ្ធិ ភារុន )!