ប្រជាពលរដ្ឋ ល្អ ​ត្រូវហ៊ាន​រាយការណ៍ អំពីមុខសញ្ញា ដែលលយើង បានដឹង បានឮ បានឃើញ   ដែល ប្រព្រិត្តគ្រឿងញៀន ឱ្យ សមត្ថកិច្ច ជំនាញដឹង ជាបន្ទាន់ផង

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ ល្អ​ត្រូវហ៊ាន​រាយការណ៍ អំពីមុខសញ្ញា ដែលលយើង បានដឹង បានឮ បានឃើញ   ដែល ប្រព្រិត្ត គ្រឿងញៀន ជាក់ស្តែង  នៅថ្ងៃនៅថ្ងៃអាទិត្យ​ ២រោច​ ខែស្រាពណ៍​ ឆ្នាំមមី​ ឆស័ក.ពស២៥៧០​ ត្រូវនឹងថ្ងៃទី ៣០.០៨.២០២​៦.នៅវេលាម៉ោង១៧.៣០នាទី នេះ​ មានប្រជាពលរដ្ឋ រាយការ ជូន សមត្ថកិច្ច ជំនាញ អំពីមុខសញ្ញាគ្រឿង ញៀន ដោយ អនុវត្ត​តាម​ បទ​បញ្ជា​ របស់​ ( លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ  ). កិច្ចប្រតិ បត្តិស្រាវជ្រាវបង្ក្រាបនេះ  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន ១នាក់ មាន ឈ្មោះ Zhang Long ភេទប្រុស អាយុ៣៨ឆ្នាំ​ និង​ វត្ថុតាង​ មាន​ ៖ ១.ម្សៅម៉ត់ស​ ៤ថង់ ទម្ងន់១៣.៦០ក្រាម។
​២.ក្រាមសថ្លា​ ចំនួន១ដុំ​ ទម្ងន់​១៤៩.៧៧ក្រាម
៣.ថ្នាំគ្រាប់ពណ៌ក្រហម​ ៣គ្រាប់,​
៤.ក្បាលផតខេ​ ១១៧គ្រាប់(គ្មានទឹក៣៧គ្រាប់)​ .។

៥.ទូរស័ព្ទ០២គ្រឿង​ នឹងរថយន្តចំនួន០១គ្រឿង ។

ស្ថិតនៅផ្ទះជួលមួយកន្លែង​ ក្នុង ភូមិគីឡូលេខ៤​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បាននាំយកជនសង្ស័យ​ នឹង វត្ថុតាងមួយចំនួន ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ ​ ។

(ដោយ  សហការី ) ។