លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី តម្លៃស្រូវ និងការប្រមូលផលស្រូវក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  បានអញ្ជើញជាធិបតីភាព  ក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី តម្លៃស្រូវ និងការប្រមូលផលស្រូវក្នុងខេត្តបន្ទាយមានជ័យ  តម្លៃស្រូវថ្ងៃនេះដឹកដល់រោងម៉ាស៉ីន ៖

– ស្រូវស្រង៉ែលេខ១ : តម្លៃ៨០០៛ ទៅ ៨២០៛ ក្នុង១គីឡូក្រាម

-ស្រូវសែនក្រអូបលេខ១ : តម្លៃ១០០០៛ ក្នុង១គីឡូក្រាម

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំក្នុងខេត្ត។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ..។