ក្រសួងការងារ និងតំណាងUNថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាល ជំនាញ

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី ដែលត្រូវបានតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តកម្មវិធីនានា ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈតាមរយៈទំនាក់ទំនងដ៏យូរអង្វែងនាពេលកន្លងមក។ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍អំពីយុទ្ធសាស្រ្តសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារសម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។ជាមួយគ្នានេះ Read more

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទ រាប់រយអង្គនាក់ ប្រារព្ធពិធីបុណ្យមាឃបូជា និងដង្ហែប្រទក្សិណ ៣ជុំ លើភ្នំព្រះរាជទ្រព្យ (ឧត្តង្គ)

វេលាម៉ោង២:០០នាទីយប់ជិតភ្លឺថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃសីល និងពេញបូណ៌មី នៃពិធី​បុណ្យ​មាឃបូជាសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ អគ្គមហាសទ្ធម្មជោតិកៈធជៈ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ (ហៅវត្តព្រែកប្រាំង)។ សម្តេចបាននិមន្តដឹកនាំព្រះសង្ឃ លោកតា លោកយាយ សីលវន្ត សីលវតី និងអាជ្ញាធរស្រុកពញាឮ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនអង្គនាក់ បាននិមន្តដង្ហែគ្រឿងសក្ការៈ ប្រទក្សិណ ៣ជុំ ព្រះសក្យមុនីចេតិយ ដើម្បីថ្វាយគ្រឿងសក្ការៈប្រារព្ធ(ព្រះពិធីបុណ្យវិសាខបូជា) ។ នៅលើភ្នំព្រះរាជទ្រព្យ Read more

កម្ពុជា-ប៉ាគីស្ថាន ឯកភាពគ្នាពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយជំរុញបើកស្ថានទូត កម្ពុជានៅប៉ាគីស្ថាន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសម្ពោធការិយាល័យស្នាក់ការថ្មីរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសម្ពោធការិយាល័យស្នាក់ការថ្មីរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។ ការិយាល័យស្នាក់ការថ្មីនេះ នឹងបម្រើដល់ការងាររដ្ឋបាល កិច្ចប្រជុំរៀបចំផែនការសកម្មភាព និងជាថ្នាលបណ្តុះបណ្តាលដល់ធនធានមនុស្សជាច្រើនតាមរយៈការស្ម័គ្រចិត្តចូលបម្រើសង្គមជាតិ ដើម្បីសម្រេចគោលបំណង និងគោលដៅរបស់សមាគមTYDA ។

សម្តេចធិបតី បន្តជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន ១ ២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ចំនួន ៧៧៤គ្រួសារ នៃខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ថា៖ «គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយើងបាននឹងកំពុងធ្វើ​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រើ​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហើយនឹងឈានឆ្ពោះទៅស្តារឡើងវិញឱ្យបានល្អប្រសើរ»៕ 

គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ ពីធីនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់៕

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី  (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ)  អនុម័តផែនការការងារ សហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ  ២០២៦-២០៣០  នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន បូកបី លើកទី ២៥

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។ សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម MANABU NAGAI Read more

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកម្មវិធីរាត្រីសិង្ហបុរី ដែលជាប្រទេសនឹងក្លាយជាម្ចាស់ផ្ទះបន្ទាប់ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៧

សេប៊ូ, ហ្វីលីពីន ថ្ងៃ : ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីរាត្រីសិង្ហបុរី ដែលជាប្រទេសនឹងក្លាយជាម្ចាស់ផ្ទះបន្ទាប់ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៧ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍អាស៊ាន ការបង្ហាញអំពីវប្បធម៌ ប្រពៃណី និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរី ព្រមទាំងការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងប្រទេសជាសមាជិកអាស៊ាន ជាមួយប្រទេសសិង្ហបុរីផងដែរ។