លោកឧត្ត​ម​សេនីយ៍​ត្រី​ វង្ស​ ធី​ មេបញ្ជាការ​រង​ នាយសេនាធិការ កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានដឹកនាំលោកមេបញ្ជាការរង​ សេនាធិការរង ប្រធានមន្ទីរ​ អញ្ជើញ​ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

(បន្ទាយមានជ័យ​)៖​ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្ត​ម​សេនីយ៍​ត្រី​ វង្ស​ ធី​ មេបញ្ជាការ​រង​ នាយសេនាធិការ កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានដឹកនាំ លោកមេបញ្ជាការរង​ សេនាធិការរង ប្រធានមន្ទីរ​ អញ្ជើញ​ចូលរួមពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម កិត្តិនីតិ កោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ នៅសាលប្រជុំ “ធំ” សាលាខេត្ត​បន្ទាយមានជ័យ​ ។