ស្រុកព្រះនេត្រព្រះ : នៅ ព្រឹកថ្ងៃទី ២៨. ០២ .២០២៦ វេលាម៉ោង ០៨:០០ នាទី នេះ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុក ព្រះនេត្រព្រះ បានដឹកនាំក្រុមការងារ : ចូលរួម មាន លោក អភិបាលរង និង លោកនាយករដ្ឋបាលសាលាស្រុក និង លោក វ/ត្រី រឿន ម៉ូវ អធិការរង និង សហការី និង លោក អែម ណុយ សមាជិកក្រុមប្រឹក្សាស្រុក លោក សួន សំផុង មេឃុំភ្នំលៀប និង សហការី លោក អនុ/ឯក ក្រូច ហាក់ និង សហការី និង. ស្នាក់ការកងរាជ អា វុធហត្ថ ៦៦៦, និង លោក មេភូមិឡោទេ និង ប្រជាការពារ បានចុះជួយរុះរេីផ្ទះប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ២៧. ០២. ២០២៦ ស្ថិតនៅភូមិឡោទេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។លោកអភិបាលស្រុក បាននាំយកអំណោយមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋដែលរងផល់ប៉ះពាល់ខ្យល់កន្ត្រាក់ចំនួន ១៤គ្រួសារ : ក្នុង០១ គ្រួសារទទួលបានសម្ភារៈដូចខាងក្រោម :1. អង្ករ ០១មួយការ៉ុង2. មី ០១កេះ3. ត្រីខ ០១យួរ4. ទឹក ០១យួរ5. ទឹកសុីអុីវ ០១យួរ6. សម្ភារៈផ្ទះបាយមួយចំនួន7. តង់០១ ទំហំ 4*68. ព្រមទាំងស័ង្កសីតាមគ្រួសារដែលរងការខួចខាត ផងដែរ ។_(ដោយ សហការី )..!!






