ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួង បានពិន័យយានយន្តដឹកលើសទម្ងន់ចំនួន ០៣គ្រឿង នៅលើផ្លូវជាតិលេខ៤៨ ខេត្តកោះកុង
( កោះកុង ) ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យយានយន្តចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ២ទីតាំង លើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បានរកឃើញថា÷ នៅ ចំណុចគ.មលេខ៦៨ ស្រុកបុទុមសាគរ ត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន ០២គ្រឿង ចន្លោះពី៤៥តោនដល់៤៦តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី២០ដល់២១តោន។ ត្រង់ គ.មលេខ៣ ស្រុកស្រែអំបិល ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង មានបិទឡូហ្គោ CR, P ក្នុងនោះផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន០១គ្រឿង ចំនួន ៤៨តោន លើសទម្ងន់អនុញ្ញាត ២៣តោន។ ប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ Read more










