សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤

កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ដោយមាន៧របៀបវារៈ៖១-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥, របាយការណ៍ការអនុវត្តការងារប្រចាំឆ្នាំ២០២៥,របាយការណ៍ការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៤-ពិនិត្យ និងអនុម័តប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ឆ្នាំ២០២៧~ឆ្នាំ២០២៩៥-ពិនិត្យ និងអនុម័តការសុំនិយ័តភាពឥណទានហិរញ្ញវត្ថុមួយផ្នែកសម្រាប់បំពេញតម្រូវការអាទិភាពចំណាយថវិកាប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងសន្ទស្សន៍ប្រាក់រង្វាន់ប្រចាំខែមករា សម្រាប់ឧបត្ថម្ភជូនមន្ត្រីនៃរដ្ឋបាលក្រុង។៧-បញ្ហាផ្សេង៖ក្រុងប៉ោយប៉ែត,ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត : នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព,ស២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។សមាសភាពចូលរួម: លោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកវរសេនីយ៍ អធិការ លោក លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្ដិ៍ ទាំង០៥សង្កាត់ សរុបចំនួន២៩នាក់ ស្រី០១នាក់ ។ខ្លឹមសារអង្គប្រជុំ១. ការងារផ្នែកអន្តោប្រវេសន៍ ២.ការងារផ្នែកសន្តិសុខ ៣.ការងារផ្នែកអត្តសញ្ញាណកម្ម៤.ការងារផ្នែកនគរបាលយុត្តិធម៌-ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ផ្តាំផ្ញើរដល់កម្លាំងជំនាញ ត្រូវយកចិត្តទុកអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំ Read more

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅវេលា ម៉ោង០៨ និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារជំនាញ លោកប្រធានមន្ទីរ ទទួលការងារជំនាញ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង ០៩ អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឌិត ទីណា បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ Read more

ឯកឧត្តម ឌិត ទីណា បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមឯកឧត្តម-លោកជំទាវ ប្រតិភូអមដំណេីរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ស្មៀន នាយប៉ុស្តី៍នគរបាលរដ្ឋបាលឃុំសង្កាត់ Read more

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនមន្ត្រីគយនិងរដ្ឋាករមកពីទូទាំងប្រទេសចំនួន ១១០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់មន្ត្រីគយនិងរដ្ឋាករ អំពីផែនការសកម្មភាព GDAP4 ឆ្នាំ២០២៦ ក្រោមកម្មវិធី PFM ដែលបានបញ្ចូលផែនការសកម្មភាពក្រោមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីងាយស្រួលអនុវត្តនិងតាមដាន។មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០០៤ មក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី Read more

ថ្ងៃនេះ : ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ផ្តើមបើកកិច្ចប្រជុំនារសៀលនេះ នៅច្រកអន្តរជាតិប៉ោយប៉ែត

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ Read more

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ដារ៉ា សភាតំណាងរាស្ត្រមណ្ឌលកំពត, លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ និងថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត រួមមាន លោក ប៉ែន ប្រុស, ឯកឧត្តម ហុង ភាព, លោក គង់ សុខហេង, លោក អ៊ូច សំណាង, លោក អ៊ឹម វីរៈ, លោកស្រី Read more

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយគ្នា

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផល សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ Read more