ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារវីរកងទ័ព៣៤១គ្រួសារ រស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ដារ៉ា សភាតំណាងរាស្ត្រមណ្ឌលកំពត, លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ និងថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត រួមមាន លោក ប៉ែន ប្រុស, ឯកឧត្តម ហុង ភាព, លោក គង់ សុខហេង, លោក អ៊ូច សំណាង, លោក អ៊ឹម វីរៈ, លោកស្រី រុន មុយស៊ង, លោក ឆាយ ឌួងសុវណ្ណារ៉ា,លោក សែម កុសល, លោក សោម ចន្នី និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានស្រុកអង្គរជ័យ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលស្រុកអង្គរជ័យ កងកម្លាំងទាំងបីផងដែរ។គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលជាគ្រួសារកងទ័ពរស់នៅក្នុងមូលដ្ឋានស្រុកអង្គរជ័យ ចំនួន៣៤១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ, មីចំនួន២០កញ្ចប់, សារ៉ុងចំនួន១, ទឹកត្រីចំនួន០១ដប, ទឹកស៊ីអ៊ីវចំនួន០១ដប និងថវិកា០៣ម៉ឺនរៀល។នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ។