នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ក្រុងប៉ោយប៉ែត : នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព,ស២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំពង្រឹងការងារជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។សមាសភាពចូលរួម: លោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកវរសេនីយ៍ អធិការ លោក លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្ដិ៍ ទាំង០៥សង្កាត់ សរុបចំនួន២៩នាក់ ស្រី០១នាក់ ។ខ្លឹមសារអង្គប្រជុំ១. ការងារផ្នែកអន្តោប្រវេសន៍ ២.ការងារផ្នែកសន្តិសុខ ៣.ការងារផ្នែកអត្តសញ្ញាណកម្ម៤.ការងារផ្នែកនគរបាលយុត្តិធម៌-ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ផ្តាំផ្ញើរដល់កម្លាំងជំនាញ ត្រូវយកចិត្តទុកអនុវត្តតាមបញ្ជារបស់ថ្នាក់ដឹកនាំ ។