លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅវេលា ម៉ោង០៨ និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារជំនាញ លោកប្រធានមន្ទីរ ទទួលការងារជំនាញ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង ០៩ អញ្ជើញចូលរួមក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឌិត ទីណា បានអញ្ជេីញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។