ឯកឧត្តម ជា វ៉ាន់ដេត ៖ ក្រសួងប្រៃសណីយ៍ កំពុងអភិវឌ្ឍថ្នាល  និង កម្មវិធី របស់រដ្ឋាភិបាល ឌីជីថល សំដៅឆ្លើយតប នឹង ការវិវឌ្ឍ នៃ បច្ចេកវិទ្យា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃ ក.ប.ទ. និងនិស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់ នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបង្កផលប៉ះពាល់ជាច្រើនរួមមានផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការខូចខាតប្រាសាទបូរាណដែលសម្បត្តិវប្បធម៌របស់ខ្មែរ និងមនុស្សជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នាពេលខាងមុខ។ ក្នុងន័យនេះ ក.ប.ទ. បានកំពុងខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងបានអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ របស់កងកម្លាំងនគរបាលជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម របស់កងកម្លាំងនគរបាលជាតិ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

មន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម  ស្នើឱ្យពលរដ្ឋប្រើប្រាស់ ផលិតផល ក្នុងស្រុក

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកស្ទួយផលិតផលជាតិ និងជំរុញការនាំចេញទៅកាន់ទីផ្សារទាំងក្នុងតំបន់ និងសកលលោក ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ផ្នែកពាណិជ្ជកម្មកម្ពុជានៅពេលបច្ចុប្បន្ននេះ នៅបន្តបោះជំហានទៅមុខជានិច្ចបើទោះបីជាមានផលប៉ះពាល់អវិជ្ជមានខ្លះពីជម្លោះព្រំដែនបង្កឡើងពីការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀត នៅតែបន្តដំណើរការល្អ ដដែល។ ឯកឧត្តម ប៉ែន សុវិជាតិ បន្តថា ចំពោះជោគជ័យក្នុងផ្នែកពាណិជ្ជកម្មរបស់កម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែននេះ ដោយសាររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការបន្តស្វែងរកដៃគូពាណិជ្ជបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានា ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួង បានខិតខំក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការកែច្នៃកសិផលបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារអន្តរជាតិ និងផលិតជំនួសទំនិញនាំចូល៕

ឯកឧត្តម សរ សុពុត្រា អភិបាល  នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដាក់បទបញ្ជាក្តៅក្នុងការពង្រឹងសន្តិសុខ  និង បង្ក្រាបបទល្មើស

បច្ចេកវិទ្យា (Online Scam) ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត ពិសេសការកម្ចាត់បទល្មើសបច្ចេកវិទ្យា។  កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែងនេះ មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្មារតីនៃកិច្ចប្រជុំនាព្រឹកនេះ គឺឆ្ពោះទៅរកការរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ឯកឧត្តមបានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ស្កាត់ បង្ក្រាបសកម្មភាពជួញដូរមនុស្សនិង Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់។ Read more

រដ្ឋបាលខេត្តកម្ពុជា ចំនួនបី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយ ខេត្តតៃនិញ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរដ្ឋបាលខេត្តកម្ពុជាចំនួនបី រួមមានខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកម្សាន្ត Ca Na ខេត្តតៃនិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សមមិត្ត ឡេ វ៉ាន់ ហាន់ អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃខេត្តទាំងបួនយ៉ាងច្រើនកុះករ។ ក្នុងមតិស្វាគមន៍ សមមិត្ត Read more

អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសិទទេសចរណ៍អាស៊ាន ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ), ឥណ្ឌា និង រុស្ស៊ី, តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប ក្រោមបរិយាកាសអធិកអធមនិងស្និទ្ធស្នាល។ សូមបញ្ជាក់ជូនថាសន្និសិទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ផែនការនេះបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង, Read more

រួមគ្នាបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

អភិបាលខេត្តកំពតបានលើកឡើងថា បច្ចុប្បន្នបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានក្លាយជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក។ ហើយទោះជាខេត្តកំពតមិនទាន់មានកើតឡើងក៏ដោយ តែឯកឧត្តមអភិបាលខេត្តបានណែនាំដល់ អាជ្ញាធរ កងកម្លាំង សមត្ថិកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពត។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាសាលសន្និសិទ្ធបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត មានភាពល្អប្រសើរ ហើយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តន៍ដូចភ្លៀងរលឹម។ ក្នុងនោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពតមិនទាន់មាននោះទេ  ក៏ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ Read more

ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់ខេត្តបន្ទាយមានជ័យ

លោកជំទាវឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកំ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ រដ្ឋលេខាធិការ រួមនិងលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់ខេត្តបន្ទាយមានជ័យ ធ្វើនៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាលាខេត្ត ។ដោយមានការនិមន្តចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ Read more

ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការររង នាយសេនាធិការ បានដឹកនាំលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញ លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យផែនការប្រតិបត្តិការ លោកនាយការិយាល័យហិរញ្ញវត្ថុ លោកនាយលេខាធិការដ្ឋាន លោកនាយការិយាល័យអធិការកិច្ច លោកមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត សរុប១៧នាក់ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យនិងផ្សព្វផ្សាយផែនការការពារសន្តិសុខ៖ ១.ពិធីមាឃបូជា ២.ពិធីសន្និបាតក្រសួងមហាផ្ទៃ ៣.ជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ៤.បទបញ្ជា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ៥.ជូន ឯកឧត្តម ប្រធានរដ្ឋឡាវ ៦.ការងារហ្វឹកហ្វឺនផ្សេងៗ Read more

ក្រសួងការងារ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ ទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម ប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្រ្តាលី សហការគ្នា បើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាលតាមស្តង់ដា អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់ និងការហ្វឹកហាត់ការងារ» នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ គោលបំណងដ៏សំខាន់នៃ MOU នេះគឺដើម្បីបង្កើតកិច្ចសហការលើការបណ្តុះបណ្តាលសិស្សហាត់ការ និងការអនុវត្តការងារជាក់ស្តែងតាមស្តង់ដាអូស្រ្តាលី។ នេះជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថប្រយោជន៍ សំដៅលើការសហការគ្នានៅក្នុង (១). ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីសិស្សហាត់ការ និងកម្មវិធីហាត់ការងារ, (២). ការបញ្ជូន និងការទទួលសិស្ស និងអ្នកហ្វឹកហាត់ Read more