លោកជំទាវឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកំ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ហ៊ឹម វិបុលឫទ្ធិ រដ្ឋលេខាធិការ រួមនិងលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ សម្រាប់ខេត្តបន្ទាយមានជ័យ ធ្វើនៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាលាខេត្ត ។ដោយមានការនិមន្តចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជា ព្រះមេគណខេត្តបន្ទាយមានជ័យ គណៈធម្មយុត្តិកនិកាយ ព្រះមន្រ្តីសង្ឃសាលាគណខេត្តក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ អភិបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ គណៈអ៊ីម៉ាំខេត្ត គណៈកម្មការគ្រីស្ទបរិស័ទខេត្ត ៕








